Real Madrid បញ្ចេញ​ឈ្មោះ​កីឡាករ សម្រាប់​ការ​ប្រកួត​នៅ​យប់​នេះ​!

0

លោក Carlo Ancelotti បាន​សម្រេចចិត្ត​កោះហៅ​ខ្សែការពារ​ស្ដាំ Castilla កីឡាករ Sergio Santos មក​ចូលរួម​ការ​ប្រកួត LaLiga Santander របស់​ក្រុម Real Madrid នៅ​ទឹកដី Real Mallorca នៅ​យប់​ថ្ងៃ​ពុធ​នេះ​។

Real Madrid នឹង​មិន​មាន Dani Carvajal, Ferland Mendy និង Marcelo សម្រាប់​ការ​ប្រកួត​ទល់​នឹង​ក្រុម Mallorca នោះ​ទេ ហើយ​គេ​រំពឹង​ថា Lucas Vazquez នឹង​លេង​នៅ​ខ្សែការពារ​ស្តាំ​ដោយ​មាន Sergio Santos វ័យ ២០ ឆ្នាំ​នៅ​ទីនោះ​។

សូម​ជម្រាប​ថា Toni Kroos, Gareth Bale និង Dani Ceballos នៅ​តែ​មិន​អាច​ចូល​លេង​បាន​ទេ ខណៈ​ដែល Mariano Diaz ដែល​បាន​ជួប​បញ្ហា​សាច់ដុំ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ផង​ដែរ​៕