ភ្នំពេញ៖ វីដេអូសមត្ថកិច្ច កំពុងចុះចាប់ខារ៉ាអូខេមួយ កន្លែង ដែលបើក្នុងកំឡុងបំរាម ដោយសារផ្ទុំកូវីដ១៩។
គួរបញ្ជាក់ថាកាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ២១ និង ១០នាទីយប់ ដោយមានការចង្អុលបង្ហាញពីលោកអភិបាលខណ្ឌ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក អ៉ិត ជំនិត អភិបាលរងខណ្ឌ បានចុះបិទទីតាំងហាងខារ៉ាអូខេនិងភោជនីយដ្ឋាន បំពាននិងការហាមឃាត់ស្ថិតនៅ ភូមិ ព្រៃទា១ សង្កាត់ចោមចៅទី ៣ ។
បើតាមប្រភពពិសមត្ថកិច្ចបានអោយដឹងថា នៅក្នុងប្រតិបត្តិការណ៍នេះ បានធ្វើការឃាត់ខ្លួនមនុស្សបានចំនួន ៤៣នាក់ (ប្រុស ១១នាក់)។ ហើយក្នុងចំណោមអ្នកឃាត់ខ្លួន គឺរកឃើញមនុស្ស ៦នាក់ វិជ្ជមានកូវីដ១៩ផងដែរ។ នៅពេលនេះ ទីតាំងខាងលើត្រូវបានបិទជាបណ្តោះអាសន្ន ដោយឡែកអ្នកជំងឺកូវីដ១៩ ត្រូវបានបញ្ជូនទៅព្យាបាល៕