Lionel Messi, Neymar និង Kylian Mbappe បានលេងសរុប ១២៧ នាទីជាមួយគ្នានៅ Paris Saint-Germain ប៉ុន្តែលោក Mauricio Pochettino នៅតែបន្តសួរថា តើគាត់នឹងធ្វើយ៉ាងណាដើម្បីឱ្យខ្សែប្រយុទ្ធទាំងបីនេះ អាចរួមបញ្ចូលគ្នាបាន។
ការប្រកួតទាំងពីរដែលពួកគេបានបង្ហាញនៅក្នុងលទ្ធផលស្មើ ១-១ ទល់នឹង Club Brugge និងជ័យជម្នះ ២-១ លើក្រុម Lyon ទោះបីជាលទ្ធផលចុងក្រោយត្រូវបានគេមើលឃើញថា មានភាពចម្រូងចម្រាសខណៈដែល Messi ត្រូវប្តូរចេញ។
លោក Pochettino បាននិយាយថា “បញ្ហាគឺមិនស្ថិតលើទេពកោសល្យ របស់ពួកគេនោះទេ យើងត្រូវការពេលវេលាបន្ថែម ដើម្បីឲ្យពួកគេស្វែងយល់អំពីគ្នាកាន់តែច្បាស់”៕