Cristiano Ronaldo ចាញ់បោក​បុគ្គលិក​ភ្នាក់ងារទេសចរណ៍

0

Cristiano Ronaldo ត្រូវ​បាន​បុគ្គលិក​របស់​ភ្នាក់ងារទេសចរណ៍​មួយ ឆបោក​ប្រហែល ២៨៨.០០០ អឺ​រ៉ូ​។​ស្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ​ដែល​ត្រូវ​បាន​ប្រគល់​ឱ្យ​នូវ​ព័ត៌មាន​លំអិត នៃ​កាត​ឥណទាន​របស់ Ronaldo បាន​ប្រព្រឹត្ត​អំពើ​លួច​បន្លំ​ក្នុង​រយៈពេល​បី​ឆ្នាំ​។

របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​កាសែត ‘Jornal de Noticias’ បាន​បង្ហាញ​ថា ប្រាក់​សរុប​ត្រូវ​បាន​បោកប្រាស់​តាម​រយៈ​ការ​ធ្វើ​ដំណើរ​ចំនួន ២០០ ដង ដែល​តារា​ឆ្នើម​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ មិន​ធ្លាប់​មាន​។

ខ្សែប្រយុទ្ធ​របស់​ក្រុម​បិសាច​ក្រហម Manchester United មិនមែន​ជា​មនុស្ស​តែ​ម្នាក់​គត់ ដែល​ត្រូវ​បាន​គេ​លួច​បន្លំ​នោះ​ទេ ដោយ​អ្នកតំណាង​របស់​គាត់​គឺ​លោក Jorge Mendes ក៏​ដូច​ជា​មិត្ត​រួម​ក្រុម Nani និង Manuel Fernandes ក៏​ត្រូវ​បាន​គេ​បោកប្រាស់​ដែរ​។

បញ្ជាក់​ផង​ដែរ​ថា ស្ត្រី​វ័យ ៥៣ ឆ្នាំ​រូប​នេះ​បាន​លួច​ប្រាក់​សរុប​ចំនួន ៣៥០.០០០ អឺ​រ៉ូ ហើយ​ត្រូវ​បាន​ផ្តន្ទាទោស​នៅ​ឆ្នាំ ២០១៧ ឱ្យ​ជាប់​ពន្ធនាគារ ៤ ឆ្នាំ​។ បច្ចុប្បន្ន​នាង​កំពុង​សង​ទៅ​អតីត​ថៅកែ​របស់​នាង ជាមួយនឹង​ការ​បង់ប្រាក់​ប្រចាំខែ សម្រាប់​ចំនួន​ទឹកប្រាក់​ដែល​មិន​បាន​បង្ហាញ​៕