មានការភ័ន្តច្រឡំខ្លះនៅឯ Parc des Princes រួមទាំងពី Lionel Messi ខ្លួនឯង នៅពេលដែលលោក Mauricio Pochettino សម្រេចចិត្តផ្លាស់ប្តូរតារាឆ្នើមអាហ្សង់ទីនចេញ នៅនាទីទី ៧៥ នៃជ័យជំនះ ២-១ របស់ Paris Saint-Germain លើ Lyon ។
បន្ទាប់ពីការប្រកួតលោក Pochettino បានពន្យល់ពីមូលហេតុដែលគាត់ និងបុគ្គលិកគ្រូបង្វឹករបស់គាត់ធ្វើការសម្រេចចិត្តនោះ។ គាត់បាននិយាយថា: « យើងបានសំរេចចិត្តដក Messi ចេញ ដោយសារតែខ្លាចមានបញ្ហារបួសកើតឡើង» ។
យើងមានការប្រកួតដ៏សំខាន់ ដែលនឹងមកដល់ ហើយយើងត្រូវការពារគាត់។ ទាំងនេះគឺជាការសម្រេចចិត្តសម្រាប់ក្រុម ហើយអ្នករាល់គ្នាដឹងថាយើងមានកីឡាករឆ្នើមៗ ជាច្រើន។ យើងត្រូវធ្វើការសម្រេចចិត្តទាំងនេះ។ «ពេលខ្លះពួកគេអាចត្រូវបានគេមើលឃើញថាពេញចិត្ត ពេលខ្លះក៏មានការអាក់អន់ចិត្តផងដែរ»៕