ខ្សែបម្រើ​របស់ Bayern Munich ម្នាក់​បាន​ទទួល​ការ​វះកាត់​បេះដូង

0

ខ្សែបម្រើ Kingsley Coman របស់​ក្លិប Bayern Munich បាន​ទទួល​ការ​វះកាត់​បេះដូង​បន្តិចបន្តួច នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកចាត់ការ​ទូទៅ​លោក Julian Nagelsmann ។

លោក Nagelsmann បាន​បង្ហើប​ឱ្យ​ដឹង​ថា កីឡាករ Coman សញ្ជាតិ​បារាំង ត្រូវ​បាន​គេ​រក​ឃើញ​ថា​មានការ​រំខាន​បន្តិចបន្តួច នៅ​ក្នុង​ចង្វាក់បេះដូង​របស់​គាត់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ដកដង្ហើម មាន​ន័យ​ថា​គាត់​ត្រូវ​រង​របួស​។ ទោះ​យ៉ាងណា​គ្រូបង្វឹក​ក្រុម Bayern ថា​ការ​វះកាត់​នេះ គឺជា​នីតិវិធី​តូចតាច​ប៉ុណ្ណោះ​។

ដូច្នេះ Coman ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រលប់​មក​ហ្វឹកហាត់​វិញ ក្នុង​រយៈពេល​ពីរ​បី​ស​ប្តា​ហ៍ ប៉ុន្តែ​ប្រាកដ​ណាស់​នឹង​ខកខាន​ការ​ប្រកួត​ពីរ​បី​ប្រកួត​បន្ទាប់​របស់​ក្លឹ​ប Bundesliga៕