ខ្សែបម្រើ​ស្លាប​ម្នាក់​នេះ អាច​ជំនួស Mbappe បាន​សម្រាប់ Real Madrid

0

Vinícius Júnior កំពុង​ក្លាយជា​គ្រាប់ពេជ្រ​នៅ អធិរាជ​សរ Real Madrid ដែល​អាច​ជំនួស​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​បារាំង Kylian Mbappé​។

អ្នកគាំទ្រ R.Madrid មានការ​ខកចិត្ត​ចំពោះ​យ៉ាង​ខ្លាំង ចំពោះ​ការ​ចរចា​ដែល​បរាជ័យ​ក្នុង​ការ​នាំ​យក Mbappé នៅ​ថ្ងៃ​ផុតកំណត់​នៃ​ការ​ផ្ទេរ​កាលពី​ខែ​មុន​នេះ ប៉ុន្តែ​ការ​ប្រកួត​ពីរ​បី​នៅ​រដូវ​កាល​ថ្មី​ពួក​គេ បាន​រក​ឃើញ​ថា​ពួក​គេ​អាច​ពឹងផ្អែក​លើ Vinícius Júnior​។

អ្នកគាំទ្រ​បាន​អោប​ថើប Vinícius Junior នៅ​ពេល​ដែល​កីឡាករ​ប្រេ​ស៊ី​ល​វ័យក្មេង​រូប​នេះ បាន​លោត​ចេញ​ក្រៅ​ទីលាន ដើម្បី​អបអរ​ជាមួយ​ហ្វូង​មនុស្ស បន្ទាប់​ពី​ស៊ុត​បញ្ចូល​ទី​ក្នុង​ជ័យជម្នះ ៥-២ លើ​ក្រុម Celta Vigo ក្នុង​លី​ក​អេ​ស្ប៉ា​ញ ក្នុង​ការ​បើក​កីឡដ្ឋាន Santiago Bernabéu ឡើង​វិញ​កាលពី​ថ្ងៃអាទិត្យ​។

គួរ​ជម្រាប​ថា ខ្សែបម្រើ​ស្លាប​វ័យ ២១​ឆ្នាំ​រូប​នេះ បាន​មក​ដល់​ក្នុង​ឆ្នាំ ២០១៨ ក្នុង​វ័យ​ជំទង់​ពី​ក្លឹ​ប Flamengo របស់​ប្រេ​ស៊ី​ល ក្នុង​តម្លៃ​ជិត ៤៥ លាន​អឺ​រ៉ូ (៥៣ លាន​ដុល្លារ​)៕