ការធ្វើតេស្តដែលធ្វើឡើងនៅព្រឹកថ្ងៃចន្ទនេះ បានបញ្ជាក់ថា Gareth Bale បានរងរបួសរយៈពេលវែង ដោយសាររបួសសរសៃពួរខាងស្តាំ។
Bale បានរងរបួសនៅក្នុងវគ្គហ្វឹកហាត់ចុងក្រោយរបស់ Real Madrid នៅកីឡដ្ឋាន Estadio Santiago Bernabeu កាលពីថ្ងៃសៅរ៍ទី ១១ ខែកញ្ញា មុនការប្រកួតរបស់ពួកគេជាមួយ Celta Vigo នៅថ្ងៃបន្ទាប់។
Real Madrid កំពុងប្រឈម នឹងបញ្ហារបួសនៅតំបន់ខ្សែប្រយុទ្ធ ដែលមិនគួរកើតមានឡើងក្នុងពេលដែលអាក្រក់នេះទេ ដោយសារកាលវិភាគដ៏មមាញឹករបស់ក្រុម Los Blancos មុនពេលការប្រកួតអន្តរជាតិបន្ទាប់។
សូមជម្រាបថា Real Madrid មាន ៦ ប្រកួតក្នុងរយៈពេល ៣ សប្តាហ៍ខាងមុខនេះក្នុងនោះមាន ៤ ប្រកួតនៅ LaLiga Santander និង ២ ប្រកួតទៀតនៅ Champions League៕