Lionel Messi រកបានគ្រាប់បាល់អន្តរជាតិទី ៧៩ របស់ខ្លួនកាលពីយប់ថ្ងៃព្រហស្បតិ៍ ដើម្បីបំបែកឯតទគ្គកម្មរបស់វីរបុរសបាល់ទាត់ប្រេស៊ីល Pele នៅអាមេរិកខាងត្បូង។
Messi រកបានគ្រាប់បាល់ ៣ គ្រាប់ក្នុងការប្រកួតជម្រុះ World Cup របស់អាហ្សង់ទីនលើ។ កំពូលខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះ បានស្រក់ទឹកភ្នែកពេលនិយាយទៅកាន់សារព័ត៌មាន បន្ទាប់ពីជ័យជម្នះចុងក្រោយរបស់អាហ្សង់ទីន កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ជាមួយនិងក្រុមបូលីវី នៅទីក្រុងប៊ុយណូស៊ែ ដោយបង្ហាញថា ភាពជោគជ័យជាក់ស្តែងជាមួយ Albiceleste មានន័យយ៉ាងណាចំពោះគាត់។
សូមជម្រាបថា មានតែតារាសញ្ជាតិប្រេស៊ីល Marta (១០៩) និង Cristiane (៩៦) ប៉ុណ្ណោះដែលអាចរកបានគ្រាប់បាល់អន្តរជាតិច្រើនជាងក្រុមជម្រើសជាតិអាហ្សង់ទីន នាពេលបច្ចុប្បន្ននេះ ខណៈដែលរូបគេបានឈ្នះតំណែងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅទ្វីបនេះ៕
សូមទស្សនាវីដេអូខាងក្រោម៖