Tuchel បញ្ជាក់​អំពី​របួស​របស់ Pulisic (មានវីដេអូ)

0

គ្រូបង្វឹក​ក្រុម​តោ​ខៀវ Chelsea លោក Thomas Tuchel និយាយ​ថា Christian Pulisic នឹង​ខកខាន​ការ​ប្រកួត ចំនួន​៣ ដោយសារ​តែ​របួស​កជើង​។

ខ្សែបម្រើ​ស្លាប​សញ្ជាតិ​អា​មេ​រិ​ក​វ័យ ២២ ឆ្នាំ​រូប​នេះ បាន​រង​របួស​អំឡុង​ពេល​ជួយ​ក្រុម​ជម្រើសជាតិ​អា​មេ​រិ​ក ទទួល​ជ័យជម្នះ ៤-១ លើ​ក្រុម​ហុង​ឌូ​រ៉ា​ស ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ World Cup​។

គួរ​រំលឹក​ថា Pulisic បាន​ខកខាន​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League ពីរ​លើក​ចុង​ក្រោយ​របស់ Chelsea រួច​ទៅ​ហើយ បន្ទាប់​ពី​វិជ្ជមាន​កូ​វី​ដ​-១៩​។ ជាមួយ​គ្នា​នោះ​ដែរ ខ្សែបម្រើ​សួត​ដែក N’Golo Kante ក៏​មិន​អាច​លេង​បាន​ដែរ ខណៈ​ដែល​របួស​របស់​គេ​បាន​រើ​ឡើង​វិញ​។

ក្រុម​តោ​ខៀវ Chelsea អាច​នឹង​មិន​មាន Thiago Silva សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ បន្ទាប់​ពី FIFA បាន​កាត់ក្តី​កីឡាករ ៨ រូប​នៅ Premier League ដែល​មិន​មាន​សិទ្ធិ​ប្រកួត​នៅ​ចុង​ស​ប្តា​ហ៍​នេះ​៕

សូមទស្សនាវីដេអូខាងក្រោម៖

https://www.youtube.com/watch?v=6q8mNgnpljc