បន្ទាប់ពីលេងបានតែ ២ នាទីប៉ុណ្ណោះនៅក្នុងការប្រកួតបើកឆាករបស់ Real Madrid ទល់នឹង Alaves កីឡាករ Isco បានចាប់ផ្តើមប្រកួតជាមួយក្លឹបរបស់ខ្លួនទល់នឹង Levante និង Real Betis ហើយអាចចាប់ផ្តើមម្តងទៀតជាមួយ Celta Vigo នៅថ្ងៃអាទិត្យនេះ ក្រោមការដឹកនាំរបស់លោក Ancelotti។
ខ្សែបម្រើអេស្ប៉ាញវ័យ ២៩ ឆ្នាំរូបនេះ មិនបានចាប់ផ្តើមសម្រាប់ប ៣ប្រកួតជាប់ៗគ្នាសម្រាប់ក្រុម Real Madrid ចាប់តាំងពីខែ មករាឆ្នាំ ២០២០ ក្រោមការដឹកនាំរបស់លោក Zinedine Zidane ដោយធ្វើបានតែ ៨ ប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតលីកចំនួន ៣៨ ។
ម្យ៉ាងវិញទៀត ដោយសារតែToni Kroos នៅតែមិនទាន់ជាពីរបួស ហើយ Luka Modric ក៏អាចនឹងត្រូវអវត្តមានផងដែរ ដោយសារបញ្ហារបួសដែរ។ ការប្រកួតជាមួយក្រុម Levante នឹងផ្តល់ឱកាសឲ្យ Isco បង្ហាញមុខចំពោះអ្នកគាំទ្រនៅកីឡដ្ឋាន Estadio Santiago Bernabeu វិញនៅថ្ងៃអាទិត្យនេះ៕