កីឡាករវ័យក្មេង Bukayo Saka ទទួលបានកាដូថ្ងៃខួបកំណើត ដ៏រីករាយបំផុតនៅឯកីឡដ្ឋាន Wembley កាលពីថ្ងៃអាទិត្យ ខណៈជួយក្រុមតោកំណាចអង់គ្លេសរកបានគ្រាប់បាល់ បំបាក់ក្រុមជម្រើសជាតិអង់ដូរ៉ា ៤-០ ដែលជាការចាប់ផ្តើមដ៏ល្អឥតខ្ចោះ របស់ពួកគេក្នុងការប្រកួតជម្រុះ World Cup ។
ក្រុមរបស់លោក Gareth Southgate បានយកឈ្នះ ៤-០ ដោយ Jesse Lingard បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ ហើយ Harry Kane រកបានពីបាល់ពិន័យ ១១ ម៉ែត្រមុនពេល Saka រកបានគ្រាប់បាល់ ១គ្រាប់ចុងក្រោយគេ។
គួររំលឹកថា Saka គឺជាកីឡាករអង់គ្លេសម្នាក់ ក្នុងចំណោមកីឡាករអង់គ្លេសបីនាក់ ដែលបានបរាជ័យការស៊ុតបាល់ប៉េណាល់ទី ក្នុងការប្រកួតកាលពីខែកក្កដា ខណៈដែលអ៊ីតាលីបានផ្តួលម្ចាស់ផ្ទះ ដើម្បីឈ្នះពានរង្វាន់យូរ៉ូ ២០២០៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=Hg1ULpgjciM