បុរសម្នាក់ជិះមូតូលឿន ដូចហោះជ្រុលបុកតូបលក់ភេសជ្ជៈ ដួលបោកក្បាលស្លាប់ភ្លាម់ៗ

0

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះឈ្មោះ យុត យ៉យ ស្ថិតនៅភូមិថ្នល់ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយឈ្នោះ សេង ដានី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ​ប្រដិន ឃុំសំប្រោជ ស្រុកស្ទោង ខេត្ដកំពង់ធំ បានជិះម៉ូតូម៉ាក CB 400CC ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1GU.0261 ជិះពីទិសខាងត្បូងទៅទិសខាងជើង បើកបរក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចខាងលើ បានជ្រុលទៅបុកតូបលក់ភេសជ្ជៈ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ហើយក៏បានប៉ះចំម្ចាស់តូបឈ្មោះ យ៉យ រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ កំពុងអង្គុយលេងនៅក្នុងតូប បណ្ដាលឲ្យរងរបួសស្រាល ។

កម្លាំងសមត្ថកិច្ចជំនាញចុះ ដល់កន្លែងកើតហេតុធ្វើការវាស់វែង ហើយបានប្រគល់សពឲ្យ ទៅសាច់ញាតិយកទៅធ្វើ បុណ្យតាមប្រពៃណី ៕