អ្នក​ដែល​ចាកចេញ​មិនមែន​ជា Cavani ទេ តែ​ជា​ម្នាក់​នេះ​!

0

ការ​មក​ដល់​របស់ Cristiano Ronaldo ពិត​ណាស់​បាន​នឹង​កំពុង​ជះ​ឥទ្ធិពល​ខ្លាំង នៅ​ក្នុង​ក្រុម​បិសាច​ក្រហម ដោយ​ក្លិប​ត្រូវ​តែ​គិតគូរ​ឲ្យ​បាន​លឿន អំពី​ការ​បញ្ចេញ​កីឡាករ​មួយ​ចំនួន ជា​ពិសេស​គឺ​នៅ​តំបន់​ប្រយុទ្ធ​ផ្ទាល់​តែ​ម្តង ។

កន្លង​មក​យើង​លឺ​ថា Edinson Cavani អាច​ជា​អ្នក​នឹង​ចែកផ្លូវ ក្រោយ CR7 មក​ដល់ តែ​តាម​របាយការណ៍​ចុង​ក្រោយ​ពី The Mirror បាន​ចុះ​ផ្សាយ​ថា អនាគត​អ្នក​ដែល​មិន​ប្រាកដប្រជា​ខ្លាំ​បំផុត​នោះ មិនមែន​ជា​ខ្សែប្រយុទ្ធ​អ៊ុយ​រុយ​ហ្គា​យ​ទេ ផ្ទុយ​ទៅ​វិញ​គឺជា​កីឡាករ​បារាំង Anthony Martial​។

ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង​វ័យ ២៥ ឆ្នាំ​រូប​នេះ មាន​ដំណឹង​អំពី​ការ​ផ្ទេរ​ទៅ​ក្លឹ​ប​មួយ​ចំនួន តាំងពី​រដូវក្តៅ​កន្លង​ទៅ តែ​ទំនងជា​ពេលវេលា​ចរចា​ស្តួចស្តើង​ពេក ទើប​ការ​ផ្ទេរ​មិន​អាច​សម្រេច​ទៅ​បាន​។ អតីតកាល​គេ​ធ្លាប់​ជា​កីឡាករ​សំណព្វចិត្ត​របស់​ម្ចាស់​ក្លឹ​ប គឺ​លោក Joel Glazer ដោយ​រក្សា​ទុក​មិន​ចង់​លក់​ទេ បើ​ទោះបី​លេង​មិនសូវ​បាន​ល្អ​ក៏​ដោយ តែ​មក​ទល់​ពេល​នេះ​គឺ​ត្រូវ​បង្ខំចិត្ត ហើយ​ព្រោះ​មិន​អាច​ទុក​ឲ្យ​គរ​ជើង ក្នុង​តំបន់​ប្រយុទ្ធ​បាន​នោះ​ទេ​។

គួរ​រំលឹក​ថា Martial នៅ​សល់​សុពលភាព​កុងត្រា​ជា​ជាមួយ Old Trafford រយៈពេល ៣​ឆ្នាំ​ទៀត ហើយ​គាត់​បាន​បង្ហាញខ្លួន​ចំនួន ២៦១​ប្រកួត​ឲ្យ​ក្លឹ​ប​បិសាច​ក្រហម ដោយ​រកបាន ៧៨​គ្រាប់ និង Assist ៥០ លើក​៕