កីឡាករ​អា​ហ្ស​ង់​ទី​ន​៤​រូប ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ផ្តល់​ព័ត៌មាន​មិន​ពិត

0

កីឡាករ​អា​ហ្ស​ង់​ទី​ន ៤ នាក់​នឹង​ត្រូវ​បណ្ដេញ​ចេញពី​ប្រទេស​ប្រេ​ស៊ី​ល បន្ទាប់​ពី​រក​ឃើញ​ថា​បាន​រំលោភ​បទបញ្ជា​ច​ត្តា​ឡី​ស័ក និង​ផ្ដល់​ព័ត៌មាន​សុខភាព​មិន​ពិត​ដល់​អាជ្ញាធរ​សុខាភិបាល​។ អត្ត​ព​លិ​ក​ទាំង ៤​នាក់ បាន​ធ្វើ​ដំណើរ​ជាមួយ​ប្រទេស​របស់​ពួក​គេ សម្រាប់​ការ​ប្រកួត​អន្តរជាតិ​នៅ​ខែកញ្ញា​នេះ ទោះបីជា​ការ​ប្រកួត​នៅ Premier League មានការ​រឹតត្បិត​លើ​ការ​ធ្វើ​ដំណើរ​ក៏​ដោយ​។

បន្ទាប់​ពី​របាយការណ៍​ថា កីឡាករ​អា​ហ្ស​ង់​ទី​ន ៤​នាក់ ដែល​មាន​ដូច​ជា​៖ Emiliano Martinez, Emiliano Buendia, Cristian Romero និង Giovani Lo Celso បាន​ចូល​ប្រេ​ស៊ី​ល​ដោយ​ប្រឆាំង​នឹង​បទបញ្ជា​របស់​ប្រទេស ដោយ​ចោទ​ថា​ផ្តល់​ព័ត៌មាន​មិន​ពិត ដល់​អាជ្ញាធរ​សុខាភិបាល​ប្រេ​ស៊ី​ល នៅ​ថ្ងៃអាទិត្យ​នេះ​។

យ៉ាងណាមិញ អាជ្ញាធរ​ប្រេ​ស៊ី​ល បាន​ពិនិត្យ​ឡើង​វិញ​នូវ​លិខិតឆ្លងដែន​របស់​អត្ត​ព​លិ​ក​ទាំង ៤​នាក់​ខាងលើ ថា​តើ​ពួក​គេ​បាន​រំលោភច្បាប់​ការ​ធ្វើ​ដំណើរ​នៅ​លើ​ទឹកដី​ប្រេ​ស៊ី​ល ដែល​បាន​សំរេច​ថា អ្នកទេសចរ​បរទេស ដែល​បាន​ទៅ​ចក្រភព​អង់គ្លេស អាហ្វ្រិក​ខាងត្បូង អៀរ​ឡង់​ខាងជើង និង​ឥណ្ឌា ក្នុង​រយៈពេល ១៤ ថ្ងៃ​ចុង​ក្រោយ​នេះ ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូល​ប្រទេស​ប្រេ​ស៊ី​ល​ជា​ដាច់ខាត​៕