Cristiano Ronaldo ប្រឈម​នឹង​ការ​រិះគន់​ថ្មី​ បន្ទាប់​ពី​គាត់​ចាក​ចេញពី Juventus

0

Cristiano Ronaldo គ្រោង​នឹង​បង្ហាញខ្លួន​ជា​លើក​ទី ២ របស់​គេ​ជាមួយ Manchester United ទល់​នឹង Newcastle United នៅ​ថ្ងៃ​ទី ១១ ខែកញ្ញា​។

Alessio Tacchinardi និង Sergio Brio ដែល​ជា​អតីត​កីឡាករ​របស់ Juventus ទាំង ២ ប្រកួត​ដែល​មាន ២៦១ និង ២៤៣ ប្រកួត​រៀង​ៗ​ខ្លួន គិត​ថា Juventus សម​នឹង​ទទួល​បានការ​គោរព​ពី​កីឡាករ​។ ពួក​គេ​បាន​រិះគន់​អាកប្បកិរិយា​របស់ Cristiano Ronaldo ចំពោះ​ក្រុម​សេះបង្កង់ ក្នុងអំឡុងពេល​ស្នាក់​នៅ ៣ ឆ្នាំ​របស់​គាត់​នៅ​ទីក្រុង​ទូ​រី​ន​។

Sergio Brio មិន​នឹក​ស្មានថា Cristiano Ronaldo ចាកចេញ​តាម​របៀប​នេះ​ឡើយ ហើយ​គិត​ថា​ការ​លាគ្នា​របស់​គាត់​អាច​មាន​ភាព​ខុស​ប្លែក​ពី​អ្វី​ដែល​ធ្លាប់​មាន​។ គាត់ បាន និយាយ ថា​៖

“ Juventus សម​នឹង​ទទួល​បានការ​គោរព​បន្ថែម​ទៀត​។ ខ្ញុំ​មិន​នឹក​ស្មានថា​រ៉ូ​ណា​ល់​ដូ​ធ្វើ​ធ្វើ​បែប​នេះ​ឡើយ​។ គាត់​គ្មាន​ចិត្តមេត្តា​សម្រាប់​សេះបង្កង់ ប៉ុន្តែ Cristiano នៅ​តែ​ជា​កីឡាករ​ដ៏​អស្ចារ្យ និង​ជា​កីឡាករ​អាជីព ប៉ុន្តែ​ការ​លាគ្នា​របស់​គាត់​គួរតែ​ធ្វើ​តាម​វិធី​ដទៃ និង​ប្រើ​ពាក្យ​ផ្សេង​ពី​នេះ​” ៕