សាហាវមែន! ល្បួងក្មេងស្រី ២នាក់ ឆ្លងស្រុក យកទៅរួមភេទ

0

ភ្នំពេញ៖ យុវជន២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅតុលាការ ក្រោយពីទទួលបានពាក្យបណ្តឹង ថា បាននាំក្មេងស្រីអាយុក្រោម១៥ឆ្នាំ២នាក់ ចេញពីផ្ទះរយៈពេល៤ថ្ងៃ ដើម្បីរួមភេទម្នាក់១គូ ។

ការឃាត់ខ្លួន យុវជន ទាំង ២ នាក់នេះ បានធ្វើ ឡើង នៅ ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២១ វេលា ម៉ោង ១០ និង ៣០ នាទី ព្រឹក នៅ ចំណុច ភូមិសំរោង ឃុំតា ម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បន្ទាប់ពីទទួលបាន នូវ ពាក្យបណ្តឹង របស់អាណាព្យាបាល ក្មេងស្រីទាំងពីរ។

ជនសង្ស័យ ទាំង ២ នាក់
ទី១. ឈ្មោះ ឡុង ថាវ ភេទ ប្រុស អាយុ ២២ ឆ្នាំ រស់នៅ ភូមិ សំរោង ឃុំ តា ម៉ឺន ស្រុក ថ្មគោល

ទី២. ឈ្មោះ រ៉េ ន ចន្ទ្រា ហៅ បារាំង ភេទ ប្រុស អាយុ ២២ ឆ្នាំ រស់នៅ ភូមិ សំរោង ឃុំ តា ម៉ឺន ស្រុក ថ្មគោល ដោយ ពួកគេ ទាំងពីរ បាន នាំ ក្មេង ស្រី ចំនួន ២ នាក់ ចេញពី ស្រុកមោងឫស្សី កាលពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២១ កន្លងទៅ ថ្មីៗ នេះ ។

ក្មេងស្រីរងគ្រោះ មានឈ្មោះ
១. ឈ្មោះ ព ម ល អាយុ ១៣ឆ្នាំ និង ២. ឈ្មោះ ណា រ ស អា យិ ១១ ឆ្នាំ រស់នៅ ស្រុក មោងឫស្សី ដូចគ្នា។

ក្រោយពីកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួន និងសាកសួររួចមក ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជា បានរួមភេទជាមួយនារី ទាំង ០២ នាក់ ខាងលើនេះ មែន ។

បច្ចុប្បន្ន ជនសង្ស័យ ជំនាញកំពុង កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕