ខ្សែបម្រើប្រយុទ្ធ Eden Hazard ប្តេជ្ញាបង្ហាញពីតម្លៃខ្លួនរបស់គាត់ ចំពោះក្លិបអធិរាជសរ Real Madrid ខណៈដែលគាត់បានតបតវិញថា គ្រប់គ្នាតែងតែគិតថាខ្លួនមានរបួស។
គួរជម្រាបថា តារាឆ្នើមសញ្ជាតិបែលហ្ស៊ិកវ័យ ៣០ឆ្នាំរូបនេះ ត្រូវបានញាំញីដោយរបួស ចាប់តាំងពីរូបគេបានមកដល់ Santiago Bernabeu ពី Chelsea ក្នុងកិច្ចព្រមព្រៀង ១០០ លានផោន (៨៨ លានផោន/១១២ លានដុល្លារ) នៅរដូវក្តៅឆ្នាំ ២០១៩ ។
ដោយសារតែការមិនសូវមានពេលលេង និងបំណងរបស់ក្លិប ក្នុងការចុះហត្ថលេខាជាមួយ Kylian Mbappe ផងនោះ Hazard ត្រូវបានចាត់ទុកថាជាទ្រព្យសម្បត្តិ ដែលអាចលក់បាននៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ហើយរូបគេក៏ត្រូវបានគេភ្ជាប់ទៅ Juventus ដើម្បីជំនួស Cristiano Ronaldo បានផងដែរ៕