អាវលេខ ១០ របស់ Lionel Messi នៅបាសេឡូណា ត្រូវបានប្រគល់ជាផ្លូវការទៅឱ្យ Ansu Fati បន្ទាប់ពីម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យផ្លាស់ទៅ Paris Saint-Germain ។
គួររំលឹកថា ក្លឹបយក្សកាតាឡាន បានបង្ខំចិត្តបោះបង់ការចុះហត្ថលេខាជាមួយតារាឆ្នើមអាហ្សង់ទីន Messi សារជាថ្មី ដោយសារវិបត្តិហិរញ្ញវត្ថុ ប៉ុន្តែបច្ចុប្បន្ន ប្រធានក្លិបលោក Larporta បាននឹងកំពុងដោះស្រាយបញ្ហានេះបានប្រសើរខ្លះហើយ។
ឥឡូវនេះ Barca បានប្រកាសពីការសម្រេចចិត្តរបស់ពួកគេ ក្នុងការរក្សាអាវលេខ ១០ នេះនៅដដែល ហើយខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញវ័យ ១៨ឆ្នាំខាងលើនេះ ត្រូវបានផ្តល់កិត្តិយស ក្នុងការដើរតាមគន្លងរបស់ Messi ដែលឥឡូវនេះ កំពុងបន្តអាជីពនៅប្រទេសបារាំង បន្ទាប់ពីចូលរួមជាមួយ PSG ក្នុងការផ្ទេរដោយឥតថ្លៃខ្លួន៕