Cristiano Ronaldo ត្រលប់​មក​កាន់ Man Utd ដើម្បី​អ្វី?

0

ការ​វិល​ត្រឡប់​របស់ Cristiano Ronaldo មក​កាន់ Manchester United បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​កាលពី​ថ្ងៃ​សុក្រ សូ​ម្បី​តែ​អតីត​មិត្ត​រួម​ក្រុម​បិសាច​ក្រហម លោក Ricardo Lopez ក៏​ដោយ​។

ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុ​យ​ហ្កា​ល់​រូប​នេះ បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចូលរួម​ជាមួយ​គូប្រជែង​របស់​ក្រុម Manchester City ដើម្បី​ប្រជែង​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Premier League ។

Ricardo បាន​ប្រាប់ MARCA ថា​៖ «​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ដែល Cristiano Ronaldo ត្រលប់​ទៅ Man Utd »​។ ថ្វីបើ​មិន​បាន​ឈ្នះ​ពានរង្វាន់​ចាប់តាំងពី​លោក Sir Alex Ferguson ចូល​និវត្តន៍​ក៏​ដោយ ក៏ Ricardo សង្ឃឹមថា​ក្លឹ​ប​អាច​ចាប់ផ្តើម​នៅ​ពេល​នេះ ព្រោះថា Cristiano Ronaldo បាន​ត្រលប់​មក​វិញ​ហើយ​។

Ricardo បាន​និយាយ​ថា​៖ «​ការ​មក​ដល់​របស់​Cristiano Ronaldo គួរតែ​ផ្តល់​នូវ​ភាព​វិជ្ជមាន​។ ឥឡូវនេះ​ពួក​គេ​គឺជា​បេក្ខភាព ដើម្បី​ឈ្នះ​អ្វី​ៗ​ទាំងអស់​» ៕