ភ្នំពេញ៖ កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្សចំនួន ១,៨១៥នាក់នាក់ ក្នុងនោះបញ្ជូនទៅតុលាការ ២នាក់ និងពិន័យជាប្រាក់ចំនួន ៤,៤០០,០០០រៀល។
យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថា កាអនុវត្តវិធានការច្បាប់មានចំនួន ៧៧ករណី ៖
១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ៥២៦នាក់ (បញ្ជូនទៅតុលាការ) ២នាក់ (ស្រី)
២.ឃាត់យានយន្ត (រថយន្ត ១គ្រឿង និងម៉ូតូ ២៥គ្រឿង)
៣.ពិន័យជាប្រាក់ ចំនួន ៤,៤០០,០០០រៀល។