ក្លិប​អ៊ី​តា​លី​ចំនួន​ពីរ​កំពុងដ​ណ្ដើ​មគ្នាយក​ខ្សែការពារ​ម្នាក់​ពី Chelsea

0

កាលពី​ពេល​ថ្មី​ៗ​នេះ ក្លឹ​ប​អ៊ី​តា​លី Fiorentina ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​កៀក​ចុះ​កុងត្រា​ជាមួយ​ខ្សែការពារ​ក្រុម​តោ​ខៀវ Chelsea មួយ​រូប​គឺ កីឡាករ Davide Zappacosta​។

បើ​តាម​របាយការណ៍​ពី The sun បាន​ឲ្យ​ដឹង​ថា Fiorentina បាន​ចាត់​ទុក Zappacosta ជា​កីឡាករ​គោលដៅ​ធំ​បំផុត​សម្រាប់​រដូវ​កាល​នេះ ស្រប​ពេល​បច្ចុប្បន្ន ភាគី​ទាំង​សងខាង​កំពុង​ចរចា​លើ​កិច្ចសន្យា​ផ្សេង​ៗ ហើយ​ក៏​កៀក​នឹង​ការ​ចុះហត្ថលេខា​ជា​ផ្លូវការ​ផង​ដែរ​។

យ៉ាងណាមិញ ប្រភព​ខាងលើ​ក៏​និយាយ​ដែរ​ថា ការ​ផ្ទេរ​ខ្សែការពារ​វ័យ ២៩ ឆ្នាំ​ពី Chelsea មក​បាន គឺ​អាស្រ័យ​ទៅ​លើ Pol Lirola ប៉ុណ្ណោះ ចំណែកឯ Lirola គឺ​កំពុង​កៀក​ការ​ផ្ទេរ​ទៅ Marseille ដូច្នេះ​ទើប​ក្លឹ​ប​នៅ​អ៊ី​តា​លី​ចង់បាន Zappacosta មក​ជំនួស​តំណែង​ខ្សែការពារ​អេ​ស្ប៉ា​ញ​នេះ​។

ប្រភព​ខាងលើ​បន្ថែម​ថា Fiorentina បាន​ទារ​តម្លៃ​ខ្លួន Lirola ពី Marseille ចំនួន ១២ លាន​អឺ​រ៉ូ ខណៈ​តម្លៃ​ផ្ទេរ Zappacosta ពី Chelsea នៅ​មិន​ទាន់​ទម្លាយ​នៅឡើយ​ទេ​៕