ពហុកីឡដ្ឋានមរតកតេជោ ដែលជាជំនួយរបស់ចិន ឆ្លងកាត់ការត្រួតពិនិត្យ ដោយជោគជ័យ

0

ភ្នំពេញ៖ នាថ្ងៃទី១៦ ខែសីហា ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ។ នេះបានបង្ហាញពីអត្ថន័យសំខាន់នៃ “នាវាមិត្តភាព” រវាងចិននិងកម្ពុជា និងការផ្សារភ្ជាប់រវាងបេះដូង នៃប្រជាជនទាំងពីរ។

គម្រោងខាងលើនេះ មានទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ។ គឺជាពហុកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនា បានរហូតដល់ ៦ម៉ឺននាក់។ ពហុកីឡដ្ឋានខាងលើនេះ អាចរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាអន្តរជាតិ និងការប្រកួតកីឡាបាល់ទាត់ អន្តរជាតិខ្នាតធំ និងអាចរៀបចំពិធីថ្នាក់ជាតិ ក៏ដូចជាព្រឹត្តិការណ៍ធំៗផ្សេងទៀតបាន។

ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងក្លាយជាពហុកីឡាដ្ឋាន ដ៏សំខាន់សម្រាប់ការប្រកួតកីឡា អាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ខាងមុខនេះផងដែរ។ នេះគឺជាពហុកីឡដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុតដែល ជាជំនួយរបស់រដ្ឋាភិបាលចិន នាបច្ចុប្បន្ននេះ និងជាសមិទ្ធផលផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ ក្រោមក្របខណ្ឌការកសាង គំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ” រវាងចិននិងកម្ពុជា ៕