Henry ព្រមានទៅកាន់ Messi និង PSG

0

អតីត​កីឡាករ​ឆ្នើម​បារាំង Thierry Henry បាន​ផ្ញើ​ការ​ព្រមាន​មួយ​ទៅ Lionel Messi និង PSG ដោយ​ទទូច​ថា​“ តុល្យភាព​គឺ​សំខាន់​បំផុត​” ខណៈ​ដែល​ពួក​គេ​ប្រាថ្នា​ចង់​ក្លាយជា​ក្រុម​កំពូល​នៅ​ក្នុង​ពិភព​បាល់ទាត់​។

ទោះជា​យ៉ាងណា PSG បាន​បន្ថែម Messi ទៅ​ក្នុង​ក្រុម​របស់​ពួក​គេ កាលពី​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​ការ​ចាកចេញ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​របស់​គាត់​ពី​បា​សេ​ឡូ​ណា ដោយ​បាន​ប្តេជ្ញា​ចិត្ត​ចុះ​កិច្ចសន្យា​រយៈពេល ២ ឆ្នាំ​នៅ Parc des Princes បន្ទាប់​ពី​បាន​ចំណាយ​ពេលវេលា​នៃ​អាជីព​របស់​គាត់​អស់​រយៈពេល ២១ ឆ្នាំ​នៅ​ទឹកដី Camp Nou​។

ទន្ទឹម​នឹង​នោះ​ដែរ Messi បាន​ចូលរួម​ជាមួយ Donnarumma, Georginio Wijnaldum និង Sergio Ramos ក្នុង​ការ​ចុះហត្ថលេខា​ជាមួយ​ក្លឹ​ប​មាន់គក​បារាំង ក្នុង​ការ​ផ្ទេរ​ដោយ​ឥត​តម្លៃ​ខ្លួន ខណៈ​ដែល Achraf Hakimi ក៏​ត្រូវ​បាន​គេ​នាំ​មក​ពី Inter Miland ដែរ​ប៉ុន្តែ Henry ជឿជាក់​ថា​ការ​ចាយ​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ ក៏​នឹង​មិន​អាច​ធានា​ដល់​ភាព​ជោគជ័យ​របស់​ក្លឹ​ប​ក្នុង​រដូវ​កាល ២០២១-២២ នោះ​ឡើយ​។

តែ​ទោះជា​យ៉ាងណា PSG នឹង​មាន​ទំនុកចិត្ត​ក្នុង​ការ​ដណ្តើម​ពានរង្វាន់ Ligue 1 មក​វិញ​ពី​ក្រុម Lille បន្ទាប់​ពី​ការ​មក​ដល់​របស់​កំពូល​កីឡាករ Messi ដែល​គោលដៅ​សំខាន់​របស់​ពួក​គេ​សម្រាប់​រដូវ​កាល​នេះ គឺ​ធ្វើ​យ៉ាងណា​ឈ្នះ​ពានរង្វាន់ Champions League ជា​លើក​ដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ​ឲ្យ​បាន​៕