ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេះសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៥៦នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៧១៦នាក់ និងស្លាប់១៤នាក់។
គួសបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៨៦.៥៩៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៨១.៩១៨នាក់ និងស្លាប់១.៧១៨នាក់៕
