កីឡាករ Dean Henderson នឹងខកខានសម្រាប់ការហ្វឹកហាត់ របស់ក្រុមបិសាចក្រហម Manchester United នៅស្កុតឡេន ខណៈដែលគរូបគេ ទើបតែបានជាសះស្បើយពីកូវីដ-១៩ ថ្មីៗនេះ។
Handerson បានត្រលប់មកវិញ ដោយបានជាសះស្បើយពីរបួស នឹងជំងឺកូវីដ-១៩ ខណៈដែលរូបគេបានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេស នៅក្នុងការប្រកួតជើងឯកទ្វីបអឺរ៉ុប នៅរដូវក្តៅនេះ។
អ្នកចាំទីអង់គ្លេសវ័យ ២៤ឆ្នាំរូបនេះ នឹងមិនអាចចូលរួមចំណែក ជួយក្រុមរបស់លោក Ole Gunnar Solskjaer ហ្វឹកហាត់នៅស្កុតឡែន មុនការប្រកួតមិត្តភាព មុនបើករដូវកាលចុងក្រោយ របស់ពួកគេទល់នឹង Everton នោះទេ៕