កូវីដ១៩៖ រកឃើញអ្នកឆ្លងថ្មី ៤៩នាក់ ជាសះស្បើយ៣៧នាក់ និងស្លាប់ម្នាក់ នៅខេត្តកំពង់ចាម

0

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៤ ខែសីហា​ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញករណី វិជ្ជមានកូវីដ-១៩ ចំនួន៤៩នាក់ថ្មី ខណៈមានករណី ជាសះស្បើយចំនួន៣៧នាក់ និងស្លាប់ម្នាក់។

ចំពោះករណីឆ្លងថ្មី ក្នុងនោះ ក្រុងកំពង់ចាម ០៩នាក់, ស្រុកកំពង់សៀម ០៥នាក់, ស្រុកកងមាស ០៦នាក់ ,ស្រុកកោះសូទិន ០១នាក់, ស្រុកចំការលើ ០១នាក់, ស្រុកជើងព្រៃ ០៧នាក់, ស្រុកបាធាយ ០២នាក់, ស្រុកព្រៃឈរ ០៧នាក់, ស្រុកស្ទឹងត្រង់ ០៤នាក់, ស្រុកស្រីសន្ធរ ០៥នាក់ មកពីខេត្តត្បូងឃ្មុំ ០១នាក់ និងរាជធានីភ្នំពេញ ០១នាក់។

ដោយឡែក ករណីស្លាប់ដោយសារកូវីដ-១៩ ម្នាក់ លើបុរសជនជាតិខ្មែរ ឈ្មោះ គាន់ សំ អាយុ៧០ឆ្នាំ នៅភូមិប្រធាតុ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម៕