សមាគមកីឡាបាល់ទាត់អាល្លឺម៉ង់ (DFB) បានបញ្ជាក់ថា ការប៉ះគ្នារវាងក្រុម DFB Pokal ជុំទី ១ របស់ក្រុម Bayern Munich ជាមួយក្រុម Bremer SV ត្រូវបានពន្យារពេល ដោយសារតែការផ្ទុះឡើងនៃមេរោគឆ្លងកូវីដ-១៩។
ក្រុមម្ចាស់ផ្ទះ Bremer ទោះយ៉ាងណា បានប្រកាសពីករណីវិជ្ជមានកូវីដ-១៩ ជាលើកទី ២ នៅក្លឹបក្នុងរយៈពេលពីរថ្ងៃ ដោយពេលនេះ ក្រុមទាំងមូលត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា។
Bayern នឹងត្រូវរង់ចាំរហូតដល់ថ្ងៃទី ១៣ ខែសីហា សម្រាប់ការប្រកួតដំបូងរបស់ពួកគេ នៃរដូវកាលថ្មី នៅពេលដែលពួកគេគ្រោងនឹងបើកការការពារក្របខ័ណ្ឌ Bundesliga ចុងក្រោយរបស់ពួកគេទល់នឹងក្រុម Borussia Monchengladbach៕