Fabinho សម្រេចចិត្តបន្ត​ចុះ​កុងត្រា​ថ្មី រយៈពេលវែង​ជាមួយ Liverpool

0

ក្លិប​ហង្ស​ក្រហម Liverpool បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គា​រថា​កីឡាករ Fabinho បាន​ប្តេជ្ញា​បន្ត​នៅ​ឯ​កីឡាដ្ឋាន Anfield ដោយ​ចុះហត្ថលេខា​ លើ​កិច្ចសន្យា​ថ្មី​រយៈពេល ៥ឆ្នាំ ​ក្រោយ​ជា​សះស្បើយ​ពីរ​បួស​។

កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​លវ័យ ២៧ឆ្នាំ​រូប​នេះ បាន​ចូលរួម​ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool ក្នុង​ឆ្នាំ ២០១៨ ហើយ​បាន​បង្ហាញ​ពី​សមត្ថភាព​ កីឡាករ​ដ៏​មាន​តម្លៃ​សម្រាប់​ហង្ស​ក្រហម ​ដោយ​បំពេញបន្ថែម​នៅ centre-back or right-back ក៏​ដូច​ជា​តួនាទី​ខ្សែបម្រើ ​ដែល​គាត់​ពេញចិត្ត​។

គួរ​រំលឹក​ថា ក្រុម​លោក Jurgen Klopp ដែល​ញាំញីដោយ​របួស​ កាលពី​រដូវ​កាល​មុន ឥឡូវ​ស្ថានភាព​បាន​ធូរស្រាល​ជាង​មុន និង​បាន​ទទួល​រនាំង​ការពារ​យ៉ាង​រឹង​មាំ ដោយ​កិច្ចព្រមព្រៀង​ថ្មី ​ដែល​នឹង​បន្ត​រហូត​ដល់​ឆ្នាំ ២០២៦៕