ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ង រំលោភប្អូនថ្លៃ

0

ភ្នំពេញ៖ កម្លាំងនគរបាលស្រុកស្រែអំពិល នៃស្នងការដ្ឋាននគរបាល ខេត្តកោះកុង ស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈមិនបានសម្រេច កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី នៅចំណុចក្នុងចម្ការស្ថិតក្នុងភូមិឈូក ឃុំជីខលើស្រុកស្រែអំបិល។

មន្ត្រីនគរបាលខេត្ត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុក ភន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាព ចាប់រំលោភទៅលើជនរងគ្រោះ ឈ្មោះ អ.ណ អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ត្រូវជាប្អូនថ្លៃរបស់ខ្លួន) បច្ចុប្បន្នមានទីលំនៅ ភូមិឃុំជាមួយគ្នា ខណៈពេលដែលជនរងគ្រោះ កំពុងកាប់ព្រៃក្នុងចម្ការ របស់ខ្លួន ហើយត្រូវជនសង្ស័យរូបនេះ ដើរមកពីក្រោយចាប់ ជនរងគ្រោះផ្ដួល ទៅលើដី ធ្វើសកម្មភាពរំលោភ តែពុំបានសម្រេចឡើយ មូលហេតុមានមនុស្សមកទាន់ ធ្វើឲ្យជនសង្ស័យរូបនេះ រត់គេចខ្លួនចូលក្នុងព្រៃបាត់ តែម្ដង រហូតដល់ម៉ោង១៧និង០០នាទី ទើបកម្លាំងយើងធ្វើការស្រាវ ជ្រាវបង្ក្រាបបានហើយជនសង្ស័យរូបនេះបានឆ្លើយសារភាពថាខ្លួនពិតជាបានចាប់រំលោភលើជនរងគ្រោះពិតប្រាកដមែនតែពុំបានសម្រេចឡើយ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាន នគរបាលស្រុកស្រែអំបិល ដើម្បីកសាងសំណុំរឿង៕