អនាគតរបស់តារាឆ្នើម Lionel Messi នៅតែមិនទាន់បានដោះស្រាយ ខណៈម្ចាស់អាវលេខ ១០រូបនេះ ត្រូវបានគេរាយការណ៍ថាបានយល់ព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប៉ុន្តែក្លឹបមិនទាន់បានប្រកាសជាផ្លូវការនៅឡើយនោះទេ។
ស្ថានភាពនេះធ្វើឱ្យអ្នកគាំទ្រក្លឹប Barcelona មានការព្រួយបារម្ភយ៉ាងខ្លាំង ហើយសូម្បីតែអតីតមិត្តរួមក្រុមរបស់ Messi គឺ Ronaldinho កំពុងតែរងចាំយ៉ាងអន្ទះសា នូវព័ត៌មានដែលថា គាត់បានចុះកុងត្រាថ្មីនៅឯក្លឹប។
Ronaldinho បានប្រាប់ TuttoMercato ថា « Messi ត្រូវតែនៅ »។ អតីតតារាឆ្នើមរបស់ប្រេស៊ីលរូបនេះបានបន្តថា « ខ្ញុំគិតថានៅពេលវែងទៀត ដែលគាត់នឹងចូលនិវត្តន៍ ហើយអាវលេខ ១០នេះនឹងពិបាករកអ្នកស្នងតំណែងណាស់ »៕