Inter Miami ជាក្លឹបមួយក្នុងក្របខណ្ឌ MLS របស់សហរដ្ឋអាមេរិក ក្រោមការវិនិយោគក្នុងទំហំទឹកប្រាក់ដ៏សន្ធឹក របស់អតីតតារាឆ្នើម នៃក្រុមជម្រើសជាតិអង់គ្លេសគឺ David Beckham។
ក្លឹបមួយនេះដឹកនាំដោយលោក Phil Neville ដែលជាគ្រូបង្វឹក ហើយបច្ចុប្បន្នកំពុងទទួលបានកំណត់ត្រា ដ៏អាក្រក់បំផុត ក្នុងចំណោមក្រុមនៅក្នុង MLS ។
យោងតាម Spotrac បានឲ្យដឹងថា Beckham បានវិនិយោគកាន់តែច្រើននៅក្នុងទីក្រុង Miami ដែលមានទឹកប្រាក់ចំនួន ១៦,២លានដុល្លារ ច្រើនជាងក្រុមផ្សេងៗដូចជា Toronto FC និង LA Galaxy ។
គួររំលឹកឡើងវិញដែរថា Inter Miami បានបានបរាជ័យ ៥-០ ជាមួយនឹង New England Revolution នៅក្នុងការប្រកួតចុងក្រោយរបស់ពួកគេ៕