ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងថា បុគ្គលិកផ្នែក កម្មវិធីកុំព្យូទ័រ (Computer Software) របស់ក្រុមហ៊ុន អាណាណា កុំព្យូទ័រ (AnAnA Computer) ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមាន កូវីដ-១៩ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយ បុគ្គលិកខាងផ្នែកកម្មវិធី (Software) នៅហាង អាណាណា កុំព្យូទ័រ (AnAnA Computer) ដែលមានទីតាំងស្ថិតនៅផ្លូវព្រះនរោត្តម សង្កាត់បឹងរាំង ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ។