ខ្សែប្រយុទ្ធ Benzema របស់អធិរាជ​ស វិជ្ជមានកូវីដ-១៩

0

ក្លឹ​ប​យក្ស​អេ​ស្ប៉ា​ញ Real Madrid បាន​បង្ហើប​ថា​ខ្សែប្រយុទ្ធ​ឆ្នើម Karim Benzema បាន​ធ្វើតេស្ត​វិជ្ជមាន​កូវីដ-១៩ បន្ទាប់​ពី​ត្រឡប់​មក​ពី​ការ​ប្រកួត Euro2020 វិញ​។

ក្រុម​អធិរាជ​ស ដែល​ឥឡូវនេះ​កំពុងធ្វើការ ​ក្រោម​ការ​ដឹកនាំ​យ៉ាង​ដុតដៃដុតជើង​របស់​លោក Carlo Ancelotti ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរការ​រៀបចំ​ផែនការ​រួម​គ្នា​ សម្រាប់​ឆ្នាំ ២០២១-២២​។

ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង​រូប​នេះ នឹង​មិន​ចូលរួម​ក្នុង​ការ​ហ្វឹកហា ត់​មុន​បើក​រដូវ​កាល ដែល​នឹង​ត្រូវ​បាន​គ្រោងទុក​នោះ​ទេ ខណៈ​ដែល​រូបគេ ​ត្រូវ​ដាក់​អោយ​នៅ​ដោយឡែក​សិន​៕