វ៉ៃខ្នោះតាចាស់ម្នាក់ និងស្រីក្មេងលក់អនឡាញម្នាក់ ដកហូតថ្នាំញៀន ៤កញ្ចបធំ

0

ភ្នំពេញ៖ សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនបុរសម្នាក់ និងនារីជាអ្នកលក់អនឡាញម្នាក់ ដកហូតថ្នាំញៀន ៤កញ្ចប់ធំល្មម ។

កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២និង៤០នាទី ដោយមានការសម្របសម្រួលពីលោក​ ឆាយ​ ហុង​ ព្រះរាជអាជ្ញារង​ ការិយាល័យប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន នៅចំណុចការ៉ាស់សាំងសូគីម៉ិច ផ្លូវសម្តេចជាស៊ីម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ហាក់ ឃាង ភេទប្រុស អាយុ៦១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។​ ជាបន្តនៅម៉ោង១៧:១០នាទី​ សមត្ថកិច្ចជំនាញបានឃាត់ម្នាក់ទៀត នៅចំណុចភូមិអណ្តូង៤​ សង្កាត់គោគរកា​ ខណ្ឌព្រែកព្នៅ​ ឈ្មោះ​ ​លី​ ស្រីលក្ខ័​ ភេទស្រី​ អាយុ២៥ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរលក់ដូរតាមអនឡាញ វត្ថុតាងដកហូតសរុប ក្រាមពណ៌សថ្លាសង្ស័យ ជាសារធាតុញៀនចំនួន ៤កញ្ចប់ថង់ធំល្មម។

បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការសាកសួរ​ និងអនុវត្តបន្តតាមនីតិវិធីច្បាប់​ ៕