Spurs បាន​បន្ត​កុងត្រា​ថ្មី​ ជាមួយ​ខ្សែប្រយុទ្ធ​មក​ពី​តំបន់​អាស៊ី​

0

កីឡាករ Son Heung-min បាន​ចុះ​កុងត្រា​ថ្មី​ជាមួយ ក្លិប​មាន់​ខ្នាយ​មាស Tottenham រយៈពេល ៤ឆ្នាំ ​រហូត​ដល់​រដូវក្តៅ​ឆ្នាំ ២០២៥​។

ខ្សែប្រយុទ្ធ​អន្តរជាតិ​កូរ៉េ​ខាងត្បូង​វ័យ ២៩ ឆ្នាំ​រូប​នេះ ទទួល​បាន​រង្វាន់​សម្រាប់​ទម្រង់​លេង​ដ៏​ល្អ​របស់​គេ​ នា​រដូវ​កាល​ចុង​ក្រោយ​នេះ ជាមួយនឹង​កិច្ចព្រមព្រៀង​មួយ ​ដែល​អាច​ធ្វើ​ឱ្យ​រូបគេ​នៅ Tottenham ឈាន​ដល់​វ័យ ៣០ ឆ្នាំ​។

សូម​ជម្រាប​ថា Son រក​គ្រាប់​បាល់​បាន ១០៧ គ្រាប់​និង​ផ្តល់​ Asist ៦៤ ដង​ក្នុង​ការ​បង្ហាញខ្លួន ២៨០ លើក​នៅ​ក្នុង​ការ​ប្រកួត​ទាំងអស់​ ចាប់តាំងពី​ចូលរួម​ជាមួយ Spurs ពី Bayer Leverkusen កាលពី​ខែសីហា​ឆ្នាំ ២០១៥៕