Pogba ច្រានចោល​កុងត្រា​ថ្មី​របស់ បិសាច​ក្រហម Manchester United

0

Paul Pogba កំពុង​មាន​ចំណាប់អារម្មណ៍ ចង់​ចាក​ចេញពី​ក្រុម​បិសាច​ក្រហម Manchester United បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ថា បាន​ច្រានចោល​នូវ​កុងត្រា​ថ្មី​។ កីឡាករ​បារាំង​រូប​នេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី Paris Paris-German និង Juventus នៅ​រដូវក្តៅ​នេះ​។

ការ​ផ្តល់​ជូន​កុងត្រា​ចុង​ក្រោយ របស់​ក្រុម​បិសាច​ក្រហម Manchester United ចំពោះ Paul Pogba ត្រូវ​បាន​ច្រានចោល​ដោយ​យោង​តាម Mirror Football បាន​អះអាង​ថា ក្រុម​បិសាច​ក្រហម​បាន​ផ្តល់​តម្លៃ​ខ្លួន​ដូច​ទៅ​កុងត្រា​ចាស់ ដល់​ខ្សែបម្រើ​រូប​នេះ នៅ​ក្នុង​កិច្ចសន្យា​ប្រាក់​ឈ្នួល​បច្ចុប្បន្ន ព្រមទាំង​ជា​កិច្ចសន្យា​រយៈពេល​វែង​ទៀត​ផង​។

ទោះ​យ៉ាងណា​ខ្សែបម្រើ​រូប​នេះ បាន​សំរេចចិត្ត​បដិសេធ​ការ​ផ្តល់​ជូន និង​ចង់​ផ្លាស់​ទៅ​ក្លឹ​ប​ថ្មី នៅ​រដូវក្តៅ​នេះ​។ ក្រុម​បិសាច​ក្រហម Manchester United កំពុង​តែ​ចង់​លក់​រូបគេ ខណៈ​ដែល​រូបគេ​នៅ​សល់​ពេល​តិច​ជាង ១២ ខែ​លើ​កិច្ចព្រមព្រៀង​បច្ចុប្បន្ន​របស់​គេ​។

Paris Saint-Germain កំពុង​នាំមុខ​គេ​ក្នុង​ការ​ប្រជែង​យក Pogba ហើយ​ពួក​គេ​បាន​ត្រៀម​ប្រាក់​ចំនួន ៤៥ លាន​ផោន​រួច​ជា​ស្រេច ដើម្បី​ចុះ​កុងត្រា​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​។ ក្រុម​នៅ Ligue 1 មាន​សំណើរ​កុងត្រា​រួចរាល់​ហើយ ដែល​ធ្វើ​ឲ្យ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ ទទួល​បាន​ប្រាក់​ពលកម្ម ១០០,០០០​ផោន​ក្នុង​មួ​យស​ប្តា​ហ៍ ដែល​ច្រើន​ជាង​ការ​ផ្តល់​ជូន​ដោយ​ក្រុម Manchester United ។

ក្រៅពី PSG, Real Madrid និង Juventus ក៏​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ Paul Pogba ប៉ុន្តែ​របាយការណ៍​បាន​បង្ហាញ​ថា Los Blancos បាន​ផ្តល់​ចំណាប់អារម្មណ៍​ខ្លាំង​ជាងគេ​៕