ភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសថា នឹងផ្តល់វ៉ាក់សាំង Johnson & Johnson ជាង ១លានដូស ដល់ប្រជាជនកម្ពុជា ។
យោងតាមហ្វេសប៊ុកស្ថានទូតអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី២៣ កក្កដានេះ បានឲ្យដឹងទៀតថា អាមេរិក កំពុងតែធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល យន្តការ COVAX អង្គការសុខភាពពិភពលោក និងអង្គការ UNICEF ដើម្បីបញ្ជូនវ៉ាក់សាំងទាំងនោះមក ក្នុងពេលឆាប់ៗខាងមុខនេះ ។