Manchester City ចូលរួម​ប្រជែង​ចង់បាន​កីឡាករ​ម្នាក់​របស់ Juventus

0

ក្រុម Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​នាំ​យក Federico Chiesa នៅ​រដូវក្តៅ​នេះ​។ កីឡាករ​រូប​នេះ រីករាយ​នឹង​រដូវ​កាល ២០២០-២០២១ ជាមួយ​ក្រុម Juventus និង​អ៊ី​តា​លី​។ បច្ចុប្បន្ន​រូបគេ​ត្រូវ​បាន​ក្លឹ​ប​កំពូល​ៗ មួយ​ចំនួន​នៅ​អឺរ៉ុប​ដាក់​គោលដៅ​ចង់បាន​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Calciomercato បានអោយ​ដឹង​ថា លោក Pep Guardiola មានការ​ចាប់អារម្មណ៍ ចំពោះ​ទម្រង់​លេង​របស់ Chiesa សម្រាប់​ជម្រើសជាតិ​អ៊ី​តា​លី​នៅ​យូ​រ៉ូ ២០២០ ហើយ​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ផ្លាស់​ប្តូរ​កីឡាករ​រូប​នេះ​មក​កាន់​ទឹកដី​អង់គ្លេស​។ ក្រុម Bayern Munich និង Chelsea ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា លើ​កីឡាករ​សញ្ជាតិ​អ៊ី​តា​លី​រូប​នេះ​ផង​ដែរ​។

បច្ចុប្បន្ន Juventus មិន​មាន​ចេតនា​ចង់​លក់ Chiesa ទេ ប៉ុន្តែ​តាម​សេចក្តីរាយការណ៍​ថា អាច​នឹង​ទទួលយក​ការ​ដេញថ្លៃ​ចំនួន ១២០-១៥០លាន​ផោន ហើយ​គេ​នៅ​ចាំ​មើល​ថា តើ​ក្លឹ​ប​ណាខ្លះ​ហ៊ាន​ចំណាយ​លើ​តម្លៃ​នេះ​៕