ក្រុមសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថា ជាក្លឹបមួយក្នុងចំណោមក្លឹបជាច្រើន ដែលមានចំណាប់អារម្មណ៍ ក្នុងការចុះហត្ថលេខាលើប្រធានក្រុម Liverpool កីឡាករ Jordan Henderson ដោយសារការបន្តកិច្ចសន្យាថ្មីរបស់ខ្សែបម្រើរូបនេះជាមួយហង្សក្រហមកំពុងជាប់គាំង។
យោងតាមការចុះផ្សាយរបស់ Daily Mail បានឱ្យដឹងថាក្លឹប Juventus, Atletico Madrid និង PSG មានចំណាប់អារម្មណ៍ចង់ចុះកុងត្រាជាមួយ Henderson នៅរដូវក្តៅនេះ។ របាយការណ៍បានបញ្ជាក់ថា កីឡាកររូបនេះមិនបានបង្ហាញពីឆន្ទៈ ក្នុងការបន្តកិច្ចសន្យានៅឯក្លិបហង្សក្រហមនោះទេ។
បច្ចុប្បន្នគេនៅចាំមើលថាតើ Liverpool នឹងអនុញ្ញាតឱ្យ Henderson ចាកចេញពីក្លឹបនៅរដូវក្តៅនេះដែរឬទេ៕