ក្លិប Sassuolo ច្រានចោល​សំណើ Juventus

0

ក្លិប Sassuolo នៅ Series A បាន​ច្រានចោល​សំណើ​ដេញថ្លៃ​ របស់​ក្រុម​សេះបង្កង់ Juventus (៣០ លាន​ផោន​) (២៦ លាន​ដុល្លារ / ៣៥ លាន​ដុល្លារ​) សម្រាប់​ខ្សែបម្រើ Manuel Locatelli ដោយ​កិច្ចចរចា​ដែល​នៅ​សល់ ​កំពុង​បន្ត​រវាង​ភាគី​ទាំង​ពីរ​។

សូម​ជម្រាប​ថា សំណើ​របស់ Juventus គឺជា​លក្ខខណ្ឌ​ខ្ចី​ជើងមាន​រយៈពេល ២​ឆ្នាំ​ដោយ​មាន​កាតព្វកិច្ច​ក្នុង​ការ​ទិញ ប៉ុន្តែ ក្លិប Sassuolo បាន​បដិសេធ​ការ​ផ្តល់​ជូន​ដំបូង​នេះ​។

ទោះជា​យ៉ាងណា ក្លឹ​ប​កំពុង​ស្វែងរក​ការ​លក់​ជា​អចិន្ត្រៃយ៍ ហើយ​តម្លៃ​អាច​នឹង ៤០ លាន​ផោន (៣៤ លាន​ដុល្លារ​អា​មេ​រិ​ក​) សម្រាប់ Locatelli សម្រាប់​ក្លឹ​ប​ណា ដែល​ចង់បាន​ខ្សែបម្រើ​អ៊ី​តា​លី​វ័យ ២៣​ឆ្នាំ​រូប​នេះ ទៅ​លេង​នៅ Champions League នៅ​រដូវ​កាល​ក្រោយ​៕