ក្លិប Rennes បាន​ទទួល​ជោគជ័យ​ក្នុង​ការ​នាំ​យក Neymar ទី​ពីរ ​របស់​ហ្គា​ណា​

0

ក្លិប Ligue1 របស់​បារាំង Rennes បាន​ឈ្នះ​សម្រាប់​ការ​ចុះហត្ថលេខា​លើ​ខ្សែបម្រើ ជម្រើសជាតិ​ហ្គា​ណា Kamaldeen Sulemana ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ Manchester United និង Ajax ។

ភាគី​បារាំង នឹង​ចំណាយ​ថ្លៃ​ឈ្នួល ១៥ លាន​ផោន (១៨ លាន​ដុល្លារ / ១៨ លាន​ដុល្លារ​) បូក​រួម​ទាំង​ការ​បន្ថែម​ទៅ FC Nordsaelland ដើម្បី​ចុះហត្ថលេខា​លើ Sulemana ដែល​ធៀប​ប្រដូច​នឹង​ជាមួយ Neymar ទី​ពីរ​ទោះបី​ទើបតែ​មាន​អាយុ ១៩ ឆ្នាំ​ក៏​ដោយ​។

សូម​ជម្រាប​ថា Sulemana បាន​ចុះ​កុងត្រា​រយៈពេល ៥ ឆ្នាំ​ដោយ​ក្លាយជា​កីឡាករ​ទី ៤​ហើយ​ ដែល​មក​ពី​ប្រទេស​ហ្គា​ណា ដូច​ជា John Mensah, Asamoah Gyan និង John Boye៕