ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៨៣៦នាក់ថ្មី និងមានករណីជាសះស្បើយ ៩២៨នាក់ និងស្លាប់២៤នាក់។
សូមរំលឹកថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦៦ ៣៣៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៥៧ ៩៥៥នាក់ និងស្លាប់១០៧៦នាក់៕
