Harry Kane បានសារភាពថា ការបាត់បង់ពានយ៉ូរ៉ូ ២០២០ របស់អង់គ្លេស ទៅឲ្យអ៊ីតាលី គឺជាការខកចិត្តខ្លាំងបំផុត ចំពោះអាជីពបាល់ទាត់របស់ខ្លួន និងក្រុមដោយថា ការបរាជ័យកាលពីថ្ងៃអាទិត្យគឺជា “អារម្មណ៍អាក្រក់បំផុត នៅក្នុងពិភពលោក” ។
ជាការពិតណាស់ អង់គ្លេសបានរងបរាជ័យក្នុងលទ្ធផល ៣-២ ដោយបាល់ប៉េណាល់ទី ក្រោយលទ្ធផលស្មើ ១-១ ដល់ ១២០ នាទីដោយកីឡាករ Marcus Rashford, Jadon Sancho និង Bukayo Saka ស៊ុតមិនចូល។
សូមជម្រាបថា ប្រទេសអង់គ្លេស នៅតែបន្តការខកខានឱកាសរបស់ពួកគេ ក្នុងការដណ្តើមពានរង្វាន់ធំមួយ ជាលើកដំបូងចាប់តាំងពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ១៩៦៦ មក៕