ទីបំផុត ក្លិបអ្នកមានបារាំង Paris Saint-Germain បានបញ្ចប់ការចុះកុងត្រាជាមួយនឹងកីឡាករ Achraf Hakimi របស់ក្រុម Inter Milan រួចរាល់ហើយ។
កីឡាករអន្តរជាតិម៉ារ៉ុកវ័យ ២២ឆ្នាំរូបនេះ ទទួលបាន ៦០ លានផោន (៥២ លានដុល្លារ / ៧១ លានដុល្លារ) បូកនឹង ១០ លានផោន (១២ លានដុល្លារអាមេរិក) ក្នុងការបន្ថែម ហើយរូបគេបានចាកចេញពីម្ចាស់ជើងឯក Serie A បន្ទាប់ពីលេងបានតែ ១ រដូវកាលប៉ុណ្ណោះ ក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសអ៊ីតាលី។
ការផ្ទេររបស់ Hakimi នេះគឺជាការប៉ះទង្គិចដ៏គួរឱ្យកត់សម្គាល់មួយ សម្រាប់ក្រុម Inter ដោយរូបគេត្រូវបានគេចាត់ទុកថា ជាផ្នែកមួយ នៃការវាយលុកយ៉ាងសំខាន់ ប៉ុន្តែទោះជាយ៉ាងណា ក្លិបត្រូវបង្ខំចិត្តលក់ព្រោះតែបញ្ហាហិរញ្ញវត្ថុ៕