ភ្នំពេញ៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារ «ដើមស្រល់» ដែលមានទីតាំងស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
យោងតាមសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា «ការផ្អាកដំណើរការបណ្ដោះអាសន្ននេះ ធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ដោយសារមានករណីវិជ្ជមានកូវីដ១៩ កើតឡើងថ្មី ក្នុងចំណោមអាជីវករដែលកំពុងធ្វើអាជីវកម្ម ក្នុងផ្សារ»៕


