Anelka៖ Mbappe បើ​អ្នក​ចង់​ឈ្នះ Ballon d’Or គឺ​ទាល់តែ​ចាក​ចេញពី PSG

0

អតីត​ខ្សែប្រយុទ្ធ​បារាំង Nicolas Anelka ដែល​ធ្លាប់​ចាប់ផ្ដើម​អាជីព​នៅ​ក្លិប​សេដ្ឋី​បារាំង Paris Saint-Germain បាន​ផ្តាំ​ទៅ​ខ្សែប្រយុទ្ធ Kylian Mbappe ថា គួរតែ​ចាក​ចេញពី PSG បើ​ចង់​ឈ្នះ​ពាន​បាល់​មាស Ballon d’Or ។

ដោយ​ហេតុផល​ថា លោក​ចង់​ឲ្យ Mbappe ចាកចេញ​ដោយសារ​គ្រប់​គ្នា​គិត​ថា ក្រប​ខណ្ឌ​បាល់ទាត់​នៅ​បារាំង គឺ​មិនសូវ​ជា​ខ្លាំង និង​មានគុណ​ភាព​ទេ បើ​ប្រៀប​នឹង​ក្រប​ខណ្ឌ​បាល់ទាត់​នៅ អង់គ្លេស និង​អេ​ស្ប៉ា​ញ ទើប​ចង់​ឲ្យ​កីឡាករ​វ័យក្មេង​រូប​នេះ​ទៅ​ពិសោធន៍​ខ្លួន​ និង​ប្រជែង​ក្នុង​លី​គ​ល្បី​ៗ​។

លោក​បន្ត​ថា ដូច្នេះ​បើ​អ្នក​ចង់​ក្លាយជា​កីឡាករ​ឆ្នើម Chelsea, Manchester United, Arsenal, Manchester City, Liverpool ឬ​ក៏​ទៅ​អេ​ស្ប៉ា​ញ ដូច​ជា Madrid និង Barcelona ឬ​ទៅ​អ៊ី​តា​លី ទៅ​នោះ​យើង​នឹង​មក​និយាយ​គ្នា​ម្ដងទៀត​៕