ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេដឹងថា កំពុងត្រូវការលុយយ៉ាងខ្លាំង ដើម្បីបង្គ្រប់ក្នុងការបន្តកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធ Lionel Messi ហើយពេលនេះក្លឹប ក៏ចង់លក់ចេញកីឡាករជាច្រើនផងដែរ។
ក្រុមបាល់ទាត់នៅ កាតាឡាន បានអនុញ្ញាតិអោយខ្សែបម្រើប្រយុទ្ ធសញ្ជាតិប្រេស៊ីល Philippe Coutinho ចាកចេញពីទឹកដី Nou Camp ក្នុងតម្លៃខ្លួន ២១ លានផោន ទៅ AC Milan ដែលទាបជាងតួលេខ ៧ដង នៃតម្លៃខ្លួនដែលបានទិញចូល ១៤៣ លានផោនពី Liverpool នៅដើមឆ្នាំ ២០១៨ ។
យ៉ាងណាមិញ នារដូវកាលថ្មី ២០២១/២២ ក្លឹបដឹកនាំដោយ ប្រធានធំលោក Joan Laporta បានវ៉ៃចេញដូចជា Trincao (ផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើង), Matheus Fernandes, Juan Miranda, Jean-Clair Todibo។ ស្របពេលដែលការនាំចូលសរុប មានកីឡាករធំៗដូចជា Eric Garcia, Sergio Aguero និង Memphis Depay៕