យោងតាមប្រភពពី Goal បានឱ្យដឹងថា ក្លិប Barcelona កំពុងពិចារណាឱ្យចែកផ្លូវគ្នា ជាមួយខ្សែការពារ Samuel Umtiti និងខ្សែបម្រើ Miralem Pjanic ព្រោះមិនចាំបាច់។
ក្លិបអ្នកមានបុណ្យបានផ្ដល់ឱកាសឲ្យអតីតកីឡាករ Juventus និង Lyon ខាងលើនេះ អាចស្វែងរកក្លិបថ្មី ដោយពុំមានតម្លៃផ្ទេរ ពោលគឺ Barca ចង់កាត់បន្ថយការចំណាយ លើប្រាក់ឈ្នួលកីឡាករ ឱ្យមកត្រឹម ២០០លានអឺរ៉ូ(២៣៧លានដុល្លារ) ដូច្នេះក្លិបអាចយល់ស្របតាមលក្ខខណ្ឌ ដែលអាចឱ្យ Messi បន្ដរួមរស់នៅទឹកដី Camp Nou។
គួរបញ្ជាក់ថា កីឡាករទាំងពីររូបខាងលើ មិនស្ថិតនៅក្នុងជម្រើសរបស់អ្នកចាត់ការ Ronald Koeman ឡើយ មុនរដូវកាលថ្មីកាន់តែខិតចូលមកដល់៕