Juventus នៅតែជឿជាក់លើ Cristiano Ronaldo

0

នាយក​ប្រតិបត្តិ​ក្លិប​សេះបង្កង់ Juventus លោក Federico Cherubini បាន​ទម្លាយ​ឲ្យ​ដឹង​ថា ក្រុម​របស់​លោក​មិន​ទទួល​បាន​សញ្ញា​អ្វី​សោះ ​ថា​កំពូល​ខ្សែប្រយុទ្ធ Cristiano Ronaldo នឹង​ចាក​ចេញពី​ក្លិប​។

ជា​ការ​ពិត​ណាស់ នៅ​ពេល​នេះ​ម្ចាស់​ពានរង្វាន់ Ballo d’Or ប្រាំ​សម័យ​ខាងលើ ​នៅ​មាន​កុងត្រា​ជាមួយ Juventus តែ​មួយ​រដូវ​កាល​ទៀត​ប៉ុណ្ណោះ និងអាច​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​បាន ​ក្រោយ​បញ្ចប់​រដូវ​កាល​ក្រោយ​។

ទោះជា​យ៉ាងណា​ក្តី Ronaldo ក៏​មាន​ពាក្យ​ចចាមអារ៉ាម ​ក្នុង​ការ​ចាក​ចេញពី​កីឡដ្ឋាន Allianz Stadium ផង​ដែរ ហើយ ក្លិប​ដែល​មាន​លទ្ធភាព​ចង់បាន​រូបគេ ​មាន​ដូច​ជា Manchester United, Paris Saint Germain និង ក្រុម​មួយ​ចំនួន​នៅ​លី​គ​សហរដ្ឋអាមេរិក​៕